
Kane ថា ទាត់ប៉េមិនចូលជាភាពឈឺចាប់មិនងាយបំភ្លេចបាន
ប្រធានក្រុម Harry Kane និយាយថា ខ្លួនទទួលខុសត្រូវចំពោះការទាត់បាល់ប៉េណាល់ទីមិនចូល ដែលរួមចំណែកធ្វើឱ្យអង់គ្លេសចាញ់បារាំង ១ទល់នឹង២ ក្នុងវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2022។
Kane បាននិយាយក្រោយការប្រកួតនៅ Al Bayt ថា “៖ ក្នុងនាមជាប្រធានក្រុម ខ្ញុំទទួលខុសត្រូវចំពោះការទាត់ប៉េណាល់ទីនេះ។ វានឹងធ្វើឱ្យអ្នកឈឺចាប់ជារយៈពេលវែង ប៉ុន្តែនោះជាផ្នែកនៃការធ្វើជាប្រធានក្រុម។ អ្នកត្រូវតែទទួលខុសត្រូវ ហើយខ្ញុំនឹងទទួលវានៅថ្ងៃនេះ។”
ខ្សែប្រយុទ្ធមកពី Tottenham Hotspur ទទួលបានបាល់១១ម៉ែត្រក្នុងនាទី៥៤ និងទាត់ចូលតាមស្មើឲ្យអង់គ្លេស។ ដល់នាទី៨៤ ក្រុមតោកំណាចបានបាល់១១ម៉ែត្រម្ដង ហើយ Kane ក៏ទាត់ទៀត តែមិនចូល។
ក្រុមជម្រើសជាតិបារាំងក៏បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងត្រូវប៉ះម៉ារ៉ុក៕