ភ្នំពេញក្រោន បានបញ្ជូនយុវជនរបស់ខ្លួនចំនួន៥រូប ទៅធ្វើតេសសមត្ថភាពនៅសាលាបាល់ទាត់ជាតិបាទី
បើយោងតាមការចុះផ្សាយរបស់វេបសាយ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឲ្យដឹងថា៖ យុវជនភ្នំពេញក្រោនក្រោមអាយុ១៦ឆ្នាំនឹងធ្វើដំណើរទៅកាន់សាលាបាល់ទាត់ជាតិបាទី ដើម្បីធ្វើតេសសមត្ថភាពត្រៀមសម្រាប់យុវជនជម្រើសជាតិក្រោមអាយុ១៥ឆ្នាំ ហើយកីឡាករយុវជនទាំងនោះរួមមាន៖ កីឡាករ មន រិត, មន រស់, ចាន់ សិលា, ងួន ឆៃ វីរៈបុត្រ និងកីឡាករ អ៊ុកត្រាលី។
សួមបញ្ជាក់ថា សម្រាប់ធ្វើតេសសម្ថភាពនេះគឺធ្វើឡើងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ដូច្នេះសម្រាប់ក្រុមបាល់ទាត់ភ្នំពេញក្រោន ក៏ដូចជាអ្នកគាំទ្រកីឡាករយុវជនទាំង៥រូប ជូនពរឲ្យយុវជនទាំង៥ទទួលបានជោគជ័យក្នុងការធ្វើតេសសម្ថភាពទាំងនោះ៕
ប្រភពៈ ភ្នំពេញក្រោន