
ហេតុអ្វីវិសាខាធ្វើបានល្អក្នុងពានសម្ដេចតេជោ ហ៊ុន សែន ច្រើនឆ្នាំជាប់ៗគ្នា
វិសាខាបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជាលើកទី៣ជាប់ៗគ្នា ដែលជាកំណត់ត្រាដ៏ពិសេសមួយ ស្មើភ្នំពេញក្រោន។
ឆ្នាំ២០២០ និង២០២១ វិសាខាបានក្លាយជាម្ចាស់ជើងឯក ហើយ២០២២នេះក៏បានឡើងផ្ដាច់ព្រ័ត្រទៀត។
ក្រុមមានមូលដ្ឋាននៅកីឡដ្ឋានព្រីនស៍ ធ្វើបានល្អក្នុងពានសម្ដេចដែលប្រើតែកីឡាករក្នុងស្រុកបែបនេះ ដោយសារតែកីឡាករទាំងអស់របស់វិសាខា ភាគច្រើនជាកីឡាករជម្រើសជាតិ តាំងពីអ្នកចាំទីដល់ខ្សែប្រយុទ្ធ។ ដូច្នេះ ពួកគេពិតជាមានបទពិសោធច្រើន។
វិសាខានឹងជួបប្រកួតជាមួយបឹងកេតនៅថ្ងៃទី០៦ ខែវិច្ឆិកា សម្រាប់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯក៕