បឹងកេតរកបានដៃគូឧបត្ថម្ភថ្មី
នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ ក្លឹបបាល់ទាត់បឹងកេតបានប្រកាសពីការចាប់ដៃគូជាមួយ Wing Bank ដែលចាប់ផ្ដើមដំណើរការឧបត្ថម្ភជាផ្លូវការចាប់ពីរដូវកាល២០២៤/២០២៥ តទៅ។
ហ្គីយ៉ានបច្ចុប្បន្នស្ថិតនៅលេខរៀងទី១៥៧នៃតារាងចំណាត់ថ្នាក់ FIFA ហើយការប្រកួតអន្តរជាតិដំបូងរបស់ពួកគេ គឺក្នុងឆ្នាំ១៩០៥ ដែលកាលណោះមានឈ្មោះថា British Guiana ដោយប្រកួតចាញ់ទ្រីណេដាត ដោយលទ្ធផល១ទល់នឹង៤។
ហ្គឺយ៉ានមិនដែលឆ្លងផុតវគ្គជម្រុះ FIFA World Cup ទៅដល់ជុំចុងក្រោយទេ តែពួកគេបាន ប្រកួតពានរង្វាន់ប្រចាំសហព័ន្ធអាមេរិកខាងជើង, កណ្ដាល និងការីប៊ីន ឬ Gold Cup ជាលើកដំបូង ក្នុងឆ្នាំ២០១៩។
កីឡាករជម្រើសជាតិហ្គីយ៉ានដែលជាប់ជម្រើសជាតិបច្ចុប្បន្ននេះ មាន៧នាក់ប្រកបអាជីពនៅអង់គ្លេស, ២នាក់នៅកាណាដា, ម្នាក់នៅអាមេរិក និងក្រៅពីនេះលេងនៅ ប្រទេសហ្គីយ៉ាន ដោយផ្ទាល់។
ការប្រកួត FIFA Series 2024 លើកដំបូងរបស់ ហ្គីយ៉ាន កាលថ្ងៃទី២១ ខែមីនា គឺចាញ់ កាប់វែដ៍ ដោយលទ្ធផល១ទល់នឹង០ និងជួបជម្រើសជាតិ កម្ពុជា នៅម៉ោង២ទៀបភ្លឺ ឆ្លងចូលថ្ងៃទី២៧ ខែមីនា (ម៉ោងនៅកម្ពុជា)៕