Cristiano Ronaldo បង្ហើបអនាគតជាមួយ Juventus ក្រោយឈ្នះពានក្របខ័ណ្ឌ Serie A លើកទី២
Juventus ទើបតែក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Serie A នៅរដូវកាលនេះ ដែលជាការឈ្នះលើកទី៣៦ប្រចាំប្រវត្តិសាស្រ្តក្លឹប ហើយក៏ជាការឈ្នះ៩លើកជាប់ៗគ្នាផងដែរ។
ក្នុងឱកាសនោះផងដែរប្រធានក្រុមព័រទុយហ្គាល់ក៏បានបង្ហើបអំពីអនាគតរបស់ខ្លួននៅជាមួយក្រុមរហស្សនាមសេះបង្កង់ផងដែរ។ កំលោះកូន៥បាននិយាយថា៖ “ខ្ញុំពិតជារីករាយណាស់ដែលបានឈ្នះពានរង្វាន់ Serie A ជាលើក២ទីជាមួយ Juventus។ វាមើលទៅដូចងាយស្រួលណាស់ ប៉ុន្តែការពិតវាមិនងាយស្រួលឡើយ។ ខ្ញុំសង្ឃឹមថានឹងឈ្នះជាលើកទី៣ជាបន្តទៀត។”
គួរឱ្យដឹងថា អតីតសមាជិក Sporting Lisbon, Manchester United និង Real Madrid ខាងលើស៊ុតបញ្ចូលទីបាន៣១គ្រាប់នៅរដូវកាលនេះ ប៉ុន្តែមិនមានឱកាសក្លាយជាម្ចាស់ស្បែកជើងមាសក្នុងក្របខ័ណ្ឌ Serie A ឡើយ។