Gerrard តកុងត្រានៅ Al Ettifaq
Steven Gerrard បានចុះហត្ថលេខាបន្តកិច្ចសន្យារយៈពេលពីរឆ្នាំនៅ Al-Ettifaq នៃក្របខណ្ឌកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ដល់ឆ្នាំ ២០២៧។
អតីតអ្នកចាត់ការ Aston Villa បានចូលរួមជាមួយក្លិបក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំកាលពីរដូវក្តៅមុន។
Al-Ettifaq ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧កាលពីអាណត្តិមុន បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៨ ក្នុងតារាង ដោយមាន ២៨ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Al-Hilal ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីខ្សែបម្រើជម្រើសជាតិអង់គ្លេស Jordan Henderson បានចាកចេញពីក្លិបទៅចូលរួមជាមួយក្លិបយក្សហូឡង់ Ajax៕