គ្រូ Brentford ក៏ស្ថិតក្នុងរ៉ាដារបស់ Man UTD ដែរ
Manchester United បានកំណត់គោលដៅអ្នកចាត់ការ Brentford លោក Thomas Frank ដើម្បីចូលកាន់តំណែងលោក Erik ten Hag នៅ Old Trafford ក្នុងរដូវក្តៅ ហើយមិនមែនជាគ្រូបង្វឹកអង់គ្លេស Gareth Southgate ទេ។ នេះបើតាមការបង្ហាញដោយសារព័ត៌មាន FootballTransfers។
ការរំពឹងទុកនៅតែបន្តលើអ្នកដែលអាចមានសក្តានុពលជំនួសលោក Ten Hag ប្រសិនបើចាកចេញនៅរដូវក្តៅ ហើយឈ្មោះ Southgate ក៏បានលេចឡើងមកដែរ។
លោក Thomas Frank ដែលធ្លាប់ជាគ្រូសាលាមតេ្តយ្យបានចូលកាន់ការងារនៅ Brentford ក្នុងឆ្នាំ២០១៨ នៅសល់កិច្ចសន្យាដល់ឆ្នាំ២០២៧ ហើយលោកក៏ជាគ្រូបង្វឹកដ៏ឆ្នើមមួយរូបនៅ Premier League ដែរ៕