
យប់មិញ អង់គ្លេស ប៉ះ ក្រូអាត មានអ្នកទស្សនាផ្ទាល់ជិត៨ម៉ឺននាក់ក្នុងនោះក៏មានខ្មែរដែរ
លោក តុង សុប្រាជ្ញ ដែលជាអ្នកគាំទ្របាល់ទាត់កម្ពុជាមួយរូបបានក្លាយជាមនុស្សម្នាក់ ក្នុងចំណោមអ្នក គាំទ្រ 78221 ដែលស្ថិតនៅកីឡដ្ឋានជាតិរបស់អង់គ្លេង Wembley ដែលបានទស្សនាការប្រកួត រវាងក្រុម ជម្រើសអង់គ្លេង ជាមួយ ក្រូអាត កាលពីយប់មិញក្នុងពានរង្វាន់ Uefa-Nations-League ។
នេះមិនមែនថ្ងៃទីមួយរបស់លោកនៅទឹកដីអង់គ្លេងនោះទេសម្រាប់បុរសគាំទ្រក្រុម Arsenal រូបនេះដោយលោកបានទស្សនា ការប្រកួតនៅអង់គ្លេង៩ប្រកួតមកហើយដូចជា Premier League , Uefa Champion League ,Europa League និងការប្រកួតមិត្តភាពរវាងក្រុមខ្លាំង ផងដែរ ។
សូមបញ្ជាក់ថា ឱកាសដែលលោក តុង សុប្រាជ្ញ បានទៅប្រទេសអង់គ្លេសហើយបានទស្សនាបាល់ទាត់ច្រើនប្រកួតដូចនេះដោយសារលោកមានបេសកកម្មការងារផ្ទាល់ខ្លួនផង ទៅទីនោះ ។
នេះជាការប្រកួតកន្លងមកដែលលោកបានចូលរួមទស្សនាផ្ទាល់ ៖
១/ ថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ ២០១៨ ទស្សនាការប្រកួត Premier League ចំនួន ២គូ៖ Arsenal ជាមួយ Liverpool និង Chelsea vs Crystal Palace (នៅទីក្រុងឡុងដ៏)
២/ ថ្ងៃទី ៧ខែវិច្ឆិកា ឆ្នាំ ២០១៨ ទស្សការប្រកួត Champions League៖ Tottenham vs PSV
៣/ ថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ ២០១៨ ទស្សនការប្រកួត Europa League៖ Arsenal vs Sporting
4/ ថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ ២០១៨ ទស្សនាការប្រកួត Premier League ២គូ៖ Liverpool vs Fulham (នៅទីក្រុង Liverpool) រួចឡើងរថយន្តទៅទស្សនាការប្រកួត Derby រវាង Manchester City vs Manchester United នៅទីក្រុង Manchester។
៥/ ថ្ងៃទី ១៥ខែវិច្ឆិកា ឆ្នាំ ២០១៨ ទស្សនាការប្រកួតមិត្តភាពអន្តរជាតិ (Friendly Match)៖ អង់គ្លេស vs អាមេរិក (នៅកីឡដ្ឋាន Wembley។ ជាការប្រកួតដែល Wayne Rooney បានបង្ហាញខ្លួនក្នុងជម្រើសជាតិជាលើកចុងក្រោយ)
៦/ ថ្ងៃទី ១៦ខែវិច្ឆិកា ឆ្នាំ ២០១៨ ទស្សនាការប្រកួតមិត្តភាពអន្តរជាតិ ៖ ប្រេស៊ីល vs អ៊ុយរ៉ាហ្កាយ
៧/ ថ្ងៃទី ១៨ខែវិច្ឆិកា ឆ្នាំ ២០១៨ ទស្សនការប្រកួត UEFA Nations League៖ អង់គ្លេស vs ក្រូអាស៊ី (Croatia)