
ស្ងាត់ៗ Arsenal ទៅចូលរួមចរចារអំពីការបង្កើតពានរង្វាន់ថ្មី European Super League
ក្លិបបាល់ទាត់ដ៏មានប្រជាប្រិយភាពរបស់អង់គ្លេសនារាជធានី London កាំភ្លើងធំ Arsenal បានទៅចូលរួមប្រជុំជាមួយក្លិបធំៗរបស់បណ្តាប្រទេសនៅទ្វីបអឺរ៉ុបមួយចំនួនទៀតលើប្រធានបទស្តីអំពីការបង្កើតការប្រកួតប្រជែងដណ្តើមពានរង្វាន់ថ្មីគឺ European Super League។
ពានរង្វាន់មួយនេះត្រូវបានគេចែងជាច្បាប់ដែលឋិតនៅក្រៅក្របខ័ណ្ឌការប្រកួត UEFA Champions League និង UEFA EUROPA Leagues ដែលមានន័យថាក្រុមដែលចូលរួមប្រកួតពានថ្មីនេះនិងត្រូវដកខ្លួនចេញពីការប្រកួតពានខ្នាតធំទាំងពីរខាងលើរបស់អឺរ៉ុបផងដែរ។ European Super League ត្រូវការក្រុមបាល់ទាត់ដែលមានប្រជាប្រិយភាពនៅអឺរ៉ុបចំនួន16ក្រុមជាគោលដើម្បីចងក្រងជារូបមន្តក្នុងការប្រកួតប្រជែង ហើយពានថ្មីមួយនេះក៏និងបែងចែកគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី ព្រមទាំងអនុញ្ញាតិអោយក្រុមតូចៗក្នុងតំបន់ចូលរួមប្រកួតប្រជែងដែរ។
លោក Vinai Venkatesham នាយកប្រតិបត្តិទូទៅរបស់ក្លិប Arsenal បានលើកឡើងថា ក្រុមរបស់លោកគ្រាន់តែចាត់អ្នកតំណាងអោយទៅចូលរួមការប្រជុំតាមការអញ្ជើញតែប៉ុណ្ណោះ។ Arsenal គ្មានគោលបំណងធ្វើអ្វីអោយប៉ះពាល់ដល់ប្រជាប្រិយភាពរបស់បាល់ទាត់ក្របខ័ណ្ឌ Premier League ឡើយ។ ដូចនេះបើពានរង្វាន់ថ្មីនេះធ្វើអោយប៉ះពាល់ដល់មុខមាត់ Premier League ក្រុមរបស់លោកនិងមិនចូលរួមប្រកួតជាដាច់ខាត។ លោកបានបន្តទៀតថា ការដកខ្លួនចេញពីសមាជិក UEFA វាក៏ដូចជាធ្វើអោយមានការខ្ទេចខ្ទាំដល់ Premier League អ៊ីចឹងដែរ។ វាមានហេតុផលមិនសាកសមជាច្រើនទៀតដែលលោកជឿថា Arsenal និងមិនបំបែកខ្លួននៅជាមួយ European Super League។