ថៃលើកពាន AFF U19 នារី
ក្រុមបាល់ទាត់នារីអាយុក្រោម១៩ឆ្នាំថៃ បានយកឈ្នះក្រុមនារីវៀតណាមអាយុក្រោម១៩ឆ្នាំ ដោយលទ្ធផល២ទល់នឹង១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឈានទៅគ្រងតំណែងជើងឯក AFF Women U19 Championship 2023។
ចំណែកចំណាត់ថ្នាក់លេខ៣បានទៅលើក្រុមមីយ៉ាន់ម៉ា ដែលបានយកឈ្នះឥណ្ឌូនេស៊ី ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៤ទល់នឹង២ ក្រោយស្មើគ្នា១ទល់នឹង១។
ដោយឡែក ក្រុមនារី U19 កម្ពុជា បានជ្រុះចេញក្នុងវគ្គចែកពូល ដោយឈ្នះ២ ចាញ់១ តែមិនបានលេខ២ល្អទេ៕