Southampton កំពុងផ្តោតការចាប់អារម្មណ៍ទៅកាន់ Ruben Loftus-Cheek
(BC-99)
ក្រោយពីបានចូលរួមជាមួយតោខៀវ Chelsea តាំងពីឆ្នាំ ២០១៤ កន្លងមក Ruben Loftus-Cheek ត្រូវបានក្លិបដាក់ Crystal Palace ខ្ចីយកទៅលេងនៅរដូវកាល ២០១៧-១៨ កីឡាករសញ្ជាតិអង់គ្លេសរូបនេះទំនងដូចជាមិនមានអនាគតវែងឆ្ងាយជាមួយក្លិបនេះទៀតឡើយ។
ដោយយោលទៅលើគេហទំព័រផ្លូវការណ៍របស់ក្លិប Southampton បានបរិយាយអោយដឹងថាក្រុមរបស់ខ្លួនកំពុងតែចាប់អារម្មណ៍លើខ្សែបម្រើរបស់ Chelsea Ruben Loftus-Cheek នឹងមានឆន្ទៈក្នុងការចុះហត្ថលេខាយកកីឡាកររូបនេះមករួមជាមួយក្លិបជាអចិន្ត្រៃយ៍។
តែបើមើលពីទំនោររបស់ក្លិប Chelsea ឯណេះវិញបើទោះជាពួកគេមានកីឡាករគ្រប់គ្រាន់រួចហើយក៏ដោយក៏មិនប្រាកដថាក្រុមដែលដឹកនាំដោយលោក Frank Lampard នេះចង់លក់កីឡាករម្នាក់នេះដែរ។
ស្របពេលដែលក្រុមជំនុំបរិសុទ្ធ Southampton ចង់បាន Ruben Loftus-Cheek ក្រុម Aston Villa និង West Ham វិញក៏កំពុងត្រៀមខ្លួនប្រជែងទិញកីឡាកររូបនេះដូចគ្នាដែរ។