
អេលីត ភក្តី វិលមកសង្វៀនគុនខ្មែរវិញ ក្រោយខានប្រកួតជាង៥ខែ
ក្រោយខកខានឡើងសង្វៀនជាង៥ខែកន្លងមក អ្នកប្រដាល់គុនខ្មែរក្លិប ប៉ែន កាក់ កីឡាករ អេលីត ភក្តី បានសម្រេចចិត្តសុំគ្រូវិលចូលកន្លែងហ្វឹកហាត់វិញ និងត្រៀមឡើងសង្វៀន ក្នុងពេលឆាប់ៗនេះ ។
អតីតកូនសិស្ស បឺត ខាំ រូបនេះបានប្រាប់ MSR SPORT ថា ដោយសារចិត្តមិនដាច់ពីវិស័យគុនខ្មែរ និងដឹងកំហុសដែលបានធ្វើជាមួយលោកគ្រូ ស៊ន អេលីត ទើបរូបគេសុំ វិលមកហ្វឹកហាត់វិញ ហើយលោកគ្រូក៏បានអនុញ្ញាត និងបានហាត់ចំនួន៤ថ្ងៃមកហើយ ដោយគ្រោងឡើងប្រកួតនៅថ្ងៃទី ១០ ខែ តុលា ខាងមុខ ។
គួររំលឹកផងដែរថា អេលីត ភក្តី ជាកូនសិស្សរបស់លោកគ្រូ ស៊ន អេលីត នៃក្លិប ប៉ែន កាក់ គុនខ្មែរ បានចាកចេញពីក្លិបដោយសារមានបញ្ហាអន់ចិត្តក្នុងក្លិបកាលពី ឧសភា ឆ្នាំ ២០២០ ដោយទៅរស់នៅខេត្ត ឧត្តរមានជ័យ ជាមួយភរិយា ៕