
ថ្នាលគុនខ្មែរ ធន់ ស៊ីហុង ខកខានប្រកួតខ្សែក្រវាត់ និងសម្រាក៣ខែ
ជើងខ្លាំងគុនខ្មែរវ័យក្មេង ធន់ ស៊ីហុង ត្រូវខកខានការចូលរួមប្រកួតខ្សែក្រវាត់របស់ PNN និងសម្រាកពីការឡើងសង្វៀនប្រហែល៣ខែ ដោយសាររងរបួសក្នុងកំឡុង ហ្វឹកហាត់នៅក្លិប ប្រដាល់ក្រសួងការពារជាតិ ។
ស៊ីហុង បានរបួសបាក់ឆ្អឹងដងកាំបិត ក្រោយដួលពេលហាត់ជាមួយមិត្តរួមក្លិប ក្រោយពិនិត្យនិងថតរួចគ្រូពេទ្យ ប្រាប់ថារបួសរបស់កូនសិស្សលោក ធន់ សុភា អាចខកខានប្រកួតពី ២ ទៅ ៣ ខែ ។
បញ្ហានេះធ្វើអោយអ្នកប្រដាល់ដើមកំណើតខេត្ត ព្រៃវែង បាត់ឱកាសប្រកួតខ្សែក្រវាត់ទម្ងន់ ៥៤ គីឡូក្រាមជាមួយបេក្ខភាព៧នាក់ផ្សេងទៀត ដោយត្រូវជំនួសដោយមិត្តរួមក្លិប ធន់ អៀនឡៃ វិញ ។
ធន់ ស៊ីហុង ចាប់ផ្តើមហ្វឹកហាត់គុនខ្មែរនៅឆ្នាំ ២០១៨ ដោយឆ្លងកាត់ការប្រកួត ៣៩ ក្នុងនោះឈ្នះ ៣០ ចាញ់ ៦ និងស្មើ ៣ ដង ៕