Zlatan មិនបានប្រកួតជម្រុះ EUROPA League យប់មិញដោយសារតេស្ដឃើញកូវីដ១៩
Zltan Ibrahimovic គឺជាកីឡាករបាល់ទាត់លំដាប់ពិភពលោកម្នាក់ទៀតដែលបានតេស្ដវិជ្ជមានជំងឺកូវីដ១៩។
សារព័ត៌មាន Corriere dell Sera ឲ្យដឹងថា ដោយសារបញ្ហានេះ Zlatan Ibrahimovic មិនបានជួយ AC Milan ក្នុងប្រកួតជម្រុះ Europa League ជុំទី៣តទល់ក្លិប Bodo-Glimt មកពីន័រវេទេ។
Zlatan គឺជាកីឡាករម្នាក់ទៀតរបស់ AC Milan ដែលត្រូវបានរកឃើញថាមានកូវីដ១៩ បន្ទាប់ពីខ្សែការពារ Duarte ។ ពីរបីថ្ងៃមុន Duarte បានធ្វើតេស្តវិជ្ជមាន។ កីឡាកររើរូបនេះលេងនៅតង់ទី ២ នៃជ័យជម្នះ ២-០ លើ Bologna។
Ibra នឹងត្រូវចាកចេញពីទីលានយ៉ាងហោចណាស់ពីសប្តាហ៍ ហើយទំនងវិលវិញនៅពាក់កណ្តាលខែតុលា បន្ទាប់ពីសម្រាកលីគដោយការប្រមូលផ្តុំក្រុមជម្រើសជាតិ។
Ibrahimovic នឹងឈានដល់វ័យ ៣៩ឆ្នាំនៅដើមខែតុលា។ វ័យជ្រេខ្លាំងមែន ប៉ុន្តែកីឡាករស៊ុយអ៊ែតរូបនេះនៅតែជាកម្លាំងសំខាន់បំផុតរបស់ Milan។ ក្នុងជ័យជម្នះ ២-០ លើ Bologna គេរកបានពីរគ្រាប់ម្នាក់ឯង៕