
Juventus ឈ្នះ Valencia ២-០ ខណៈ Cristiano Ronaldo បានកាតក្រហមដើរចេញទាំងទឹកភ្នែក (មានវីដេអូហាយឡាយ)
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានបណ្តេញចេញ ខណៈ Juventus បានទទួលជ័យជម្នះយ៉ាងស្វិតស្វាញនៅលើទឹកដី Valencia ដោយលទ្ធផល០ទល់នឹង២ ក្នុងជំនួប UEFA Champions League ថ្ងៃពុធ ទី១៩ កញ្ញា។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានចាប់ក្បាលរបស់ខ្សែការពារ Jeison Murillo ពេលដណ្ដើមបាល់នៅពាក់កណ្តាលតង់ទី១ ហើយលោកអាជ្ញាកណ្តាល Felix Brych បានផ្ដល់កាតក្រហមក្រោយពីពិគ្រោះជាមួយជំនួយរួច។
Juventus ដែលមានគ្នា១០នាក់បែរជាលេងយ៉ាងល្អ និងបាននាំមុខនៅតង់ទី១ នៅពេល Miralem Pjanic រកគ្រាប់បាល់ពីការស៊ុតប៉េណាល់ទីនៅនាទី៤៥ ហើយកីឡាករខ្សែប្រយុទ្ធបូស្នីដដែលក៏រកគ្រាប់ទី២ដោយគ្រាប់បាល់ពិន័យ១១ម៉ែត្រដដែលនៅនាទី៥១។
Valencia ទទួលបានបាល់១១ម៉ែត្រដែរ ប៉ុន្តែអ្នកចាំទី Wojciech Szczesny របស់ Juventus សង្រ្គោះការស៊ុតពី Daniel Parejo ដោយរក្សាលទ្ធផល២ទល់នឹង០ដល់ចប់ការប្រកួត៕
ដោយឡែក Real Madrid ចាប់ផ្ដើមយុទ្ធនាការការពារជើងឯក Champions League ជាមួយជ័យជម្នះ ដោយផ្ដួលក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររដូវកាលមុន AS Roma ៣-០ នៅ Bernabeu ក្នុងពូល G។ ចំណែកឯ Manchester United វិញក៏បានយកឈ្នះក្រុមម្ចាស់ផ្ទះ Young Boy ៣-០ ដូចៗគ្នា។
ទស្សនាវីដេអូហាយឡាយ៖