ខ្សែការពាររបស់ Valencia ជាកីឡាករដំបូងគេបង្អស់របស់ La Liga មានកើតជំងឺ Corona ( Covid 19)
កីឡាករខ្សែការពារ Ezequiel Garay របស់ក្រុម Valencia គឺជាកីឡាករដំបូងគេរបស់ក្របខណ្ឌ La Liga ប្រទេសអេស្ប៉ាញដែលធ្វើតេសឃើញមានវិជ្ជមានជំងឺកូរ៉ូណា។ តាមពិតទៅ កីឡាករខ្សែការពាររូបនេះត្រូវសម្រាករហូតដល់ចប់រដូវកាលជាមួយក្រុម Valencia ដោយសារទើបតែការវះកាត់លើសរសៃពួរឆ្អឹងខ្នងកាលពីខែមុន។ បើយោងទៅតាមការបង្ហោះនៅលើ Instagram របស់កីឡាកររូបនេះបានសរសេរ ឆ្នាំ២០២០គឺជាឆ្នាំអាក្រក់បំផុតសម្រាប់ខ្ញុំ។ កីឡាកររូបនេះបានសរសេរទៀតថា ខ្ញុំបានធ្វើតេសឃើញមានវិជ្ជមានជំងឺកូរ៉ូណា ប៉ុន្តែសុខភាពរបស់ខ្ញុំនៅល្អធម្មតា ព្រោះមានការយកចិត្តទោះដាក់ពីក្រុមគ្រូពេទ្យ ហើយរូបខ្ញុំក៏ត្រូវបានគេដាក់អោយដាច់ដោយឡែកពីគេផងដែរ។
គួរបញ្ជាក់ថា Garay ដែលមានអាយុ ៣៣ឆ្នាំ បានបង្ហាញខ្លួនលេងអោយ Valencia នាដើមរដូវកាលនេះក្នុងក្របខណ្ឌ LaLiga ចំនួន ១៧ប្រកួត និង ៤ ដងនៅ Champions League ។ ជាមួយគ្នានោះនៅក្របខណ្ឌ La Liga របស់ប្រទេសអេស្ប៉ាញ ទើបតែត្រូវរដ្ឋាភិបាលប្រកាសបិទការប្រកួតចំនួន២សប្តាហ៍ ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនិងជំងឺសម័យថ្មី កូរ៉ូណា ដែលកំពុងរាតត្បាតជុំវិញពិភពលោក៕