
Messi រួមចំណែកជួយអាហ្សង់ទីនឈ្នះក្នុងការប្រកួតទី១០០០នៃអាជីពខ្លួន
Lionel Messi បានរួមចំណែកជួយក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះអូស្ត្រាលី ដោយលទ្ធផល២ទល់នឹង១ ក្នុងការប្រកួតវគ្គ១៦ក្រុម FIFA World Cup 2022 និងជាការប្រកួតទី១០០០សម្រាប់គេក្នុងអាជីពជាកីឡាករបាល់ទាត់ និងជាការប្រកួតទី១៦៩សម្រាប់របស់គេជម្រើសជាតិ។
Messi បានបំប៉ោងសំណាញ់ទីនាំមុខឲ្យអាហ្សង់ទីនក្នុងនាទី៣៥ មុន Julian Alvavez បន្ថែមគ្រាប់ទីនាទី៥៧។ ចំណែកគ្រាប់បាល់របស់អូស្ត្រាលីកើតឡើងពីការចូលទីខ្លួនឯងដោយ Enzo Fernandez នាទី៧៧។
គិតមកទល់ពេលនេះ Messi រកបាន៧៨៩គ្រាប់ក្នុងអាជីព ហើយ៩៤គ្រាប់ក្នុងចំណោមនោះ ធ្វើបានក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។ គេក៏រកបាន៣គ្រាប់ហើយដែរនៅ World Cup 2022 នេះ៕