
ALAN SHEARER សម្តែងការសោកស្តាយដែល Newcastle ចែកផ្លូវគ្នាជាមួយ Rafa Benitez
(BC-99)
ដូចទៅនឹងអ្នកគាំទ្ររបស់ក្រុម Newcastle ដែរអតីតវិរៈបុរសរបស់ក្លិប Alan Shearer បានសម្តែងការខកចិត្តដែល Rafael Benitez បានចាកចេញពីមុខដំណែងជាអ្នកចាត់ការរបស់ក្រុមសារិការព្រៃ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Shearer បានថ្លែងអោយដឹងថា៖ “វាជាព័ត៌មានដ៏គួរឱ្យសោកស្តាយយ៉ាងខ្លាំង និងជាការវាយប្រហារយ៉ាងខ្លាំង ហើយវាក៏គួរឱ្យអស់សំណើចយ៉ាងខ្លាំងដែរដែលវាបានកើតឡើង។ ក្រុម Newcastle មានសំណាងណាស់ដែលមានគ្រូបង្វឹកលំដាប់ពិភពលោកមួយរូបដែលបានធ្វើការងារដ៏ល្អមួយ តែពួកគេបែជាបណ្តោយអោយបុគ្គលដ៏មានសារសំខាន់នេះចាកចេញទៅវិញ”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានយល់ឃើញថា នេះជាការបែកបាក់ផ្ទៃក្នុងនឹងឈានទៅដល់ភាពល្អក់កករចំពោះការទំនាក់ទំនងរបស់ពួកគេ។ Alan Shearer បានប្រាប់ទៀតថា លោកមិនដឹងសូម្បីតែ Newcastle បានចេញសេចក្តីថ្លែងការណ៍កាលពីម្សិលមិញពីការបែកបាក់នេះ ហើយវាធ្វើអោយលោកសោកស្តាយនិងភ្ញាក់ផ្អើលជាទីបំផុត។