សហម្ចាស់ផ្ទះ 8កីឡដ្ឋានរវាង Argentine និង Colombia ដើរដល់ផ្លូវបំបែកដោយសារ Covid 19
រដ្ឋាភិបាលប្រទេស Colombia បានប្រកាសដកខ្លួនចេញពីបេក្ខភាពម្ចាស់ផ្ទះ Copa America 2021 ដោយសារវិបត្តិ Covid 19 ខណៈដែល Argentine ប្រកាន់ជំហររ៉ាប់រងសិទ្ធិធ្វើជាម្ចាស់ផ្ទះ បើទោះបីជាគ្មាន Colombia ។
ការដកខ្លួនរបស់ Colombia បានធ្វើអោយរដ្ឋាភិបាលប្រទេស Argentine ព្រួយបារម្ភពីការប្រឈមនិងការកើនឡើង Covid 19 អំឡុងព្រឹត្តិការណ៏នេះចាប់ផ្តើម។
Copa America 2021 ជាព្រឹត្តិការណ៏បាល់ទាត់ប្រចាំទ្វីបអាមេរិកខាងត្បួង CONMEBOL ដែលនិងចាប់ផ្តើមចាប់ពីថ្ងៃទី 13ខែមិថុនា ដល់ថ្ងៃទី 10ខែកក្តដា ហើយក៏ជាលើកទី 47ផងដែរ ជើងឯកច្រើនជាងគេគឺ Uruguay 15ដង៕