Barca នៅជំពាក់ប្រាក់ខែ Messi
សារព័ត៌មាន Mundo Deportivo បានស្រង់សម្ដីប្រធានក្លិប FC Barcelona លោក Joan Laporta ថា ក្រុមរហស្សនាមអ្នកមានបុណ្យនៅជំពាក់ប្រាក់ខែ Lionel Messi នៅឡើយទេ។ យ៉ាងណា ប្រភពដដែលមិនបានបញ្ជាក់ពីទំហំជំពាក់ទេ។
ប្រាក់ខែដែលជំពាក់នេះ គឺទៅតាមកិច្ចព្រមព្រៀងរវាង Messi និងប្រធានក្លិបចាស់របស់ Barca។ ពួកគេនឹងទូទាត់ជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៥៕