ភ្នំពេញក្រោនបានដៃគូថ្មីផ្គត់ផ្គង់ឯកសណ្ឋាន
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសចាប់ដៃគូជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា ដ៏ល្បីប្រចាំតំបន់គឺ Warrix ចាប់ពីរដូវកាល ២០២៣/២៤ នេះតទៅ។
ដៃគូថ្មីនេះនឹងផ្ដល់ភ្នំពេញក្រោននូវ ឯកសណ្ឋានប្រកួត, អាវហ្វឹកហាត់ និងឧបករណ៍ផ្សេងៗទៀតសម្រាប់ក្រុមនារី និងយុវជនរបស់ក្លិបផងដែរ ។
បច្ចុប្បន្ន Warrix ជាអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ និងសម្ភារៈនានាដល់ក្រុមជម្រើសថៃ និងមីយ៉ាន់ម៉ា ព្រមទាំងក្លិបធំៗដូចជា Hougang United របស់សិង្ហបុរី និង BG Pathum United របស់ថៃផងដែរ។ ក្រុមហ៊ុននេះជាដៃគូថ្មី បន្ទាប់ពីភ្នំពេញក្រោនចប់កិច្ចសន្យា១០ឆ្នាំជាមួយ FBT៕