រង់ចាំ៤៧ឆ្នាំជាមួយគ្នា ឥលូវថៃឡើងវគ្គ១៦ក្រុមចុងក្រោយ AFC Asian Cup មុនកម្ពុជាយើងហើយ !
ក្រុមជម្រើសជាតិបាល់ទាត់ថៃបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ AFC Asian Cup 2019 ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ១៩៧២មក គ្រាដែលគេទទួលបានលេខ៣ បន្ទាប់ពីប្រកួតឈ្នះកម្ពុជា ដោយបាល់ប៉េណាំទី ៥ ទល់ ៣ ខណៈប្រកួតពេញម៉ោងស្មើគ្នា ២ ទល់ ២ ។
គេចាំបានថាឆ្នាំ១៩៧២ មានក្រុមចូលរួមមិនច្រើននោះទេហើយក្រុមកម្ពុជាស្ថិតជាក្រុមខ្លាំងមួយដែរ ជាមួយថៃចេញពីតំបន់អាស៊ីអាគ្នេយ៍នាពេលនោះដោយអាចឆ្លងផុតក្នុងពូលបានដែល មាន៣ក្រុមក្នុងពូលនីមួយៗ ។ ពីរប្រកួតក្នុងពូលកម្ពុជាឈ្នះ គុយវែត ៤ ទល់ ០ និងចាញ់ កូរ៉េខាងត្បូង ៤ ទល់ ១ ស្ថិតនៅលេខ២ បានឡើងទៅវគ្គបន្តដោយប៉ះក្រុម អ៊ីរ៉ង់ ហើយចាញ់ត្រឹម ២ ទល់ ១ តែប៉ុណ្ណោះ ។ ងាមកថៃវិញគេចាញ់ជាប់លេខ២ក្នុងពូលដែរហើយចាញ់ប៉េណាំទី កូរ៉េខាងត្បូង ២ ទល់ ១ ក្រោយស្មើ ១ ទល់ ១ ក្នុងម៉ោងធម្មតា ។ វគ្គផ្តាច់ព្រ័ត្រ អ៊ីរ៉ង់ ឈ្នះ កូរ៉េ ២ ទល់ ១ ក្លាយជាជើងឯក ខណៈកម្ពុជា ចាញ់ ថៃ ទទួលបានលេខ៤ ។
សម្រាប់ការប្រកួតនាកីឡដ្ឋាន Hazza bin Zayed កាលពីយប់មិញ ការចាប់ផ្តើមបានត្រឹម៧នាទី ម្ចាស់ បាននាំមុខមួយគ្រាប់ដោយកីឡាករ Ali Ahmed Mabkhout ខណៈក្រុមដំរីតាមស្មើមកវិញនាទី៤១ ដោយកីឡាករ Thitipan Puangchan ដើម្បីបញ្ចប់លទ្ធផល ១ ទល់ ១ ចាប់ដៃគ្នាឡើងទៅវគ្គ១៦ ចុងក្រោយតែម្តង ។ ក្នុងពូលនេះដែរ បារ៉ែន បានយកឈ្នះ ឥណ្ឌា ១ ទល់ ០ កា្លយជាក្រុមល្អលេខ៣ ក្នុងពូលឡើងទៅវគ្គបន្តផងដែរ ។ ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី ២០ មករា ២០១៩ ដោយថៃនឹងត្រូវប៉ះ ក្រុមលេខ២មកពីពូល C ៕