Chelsea ជិតយកបាន Joao Felix ពី ATM
Chelsea ខិតជិតក្នុងការចុះហត្ថលេខាផ្ទេរ Joao Felix របស់ Atletico Madrid ក្នុងលក្ខខណ្ឌខ្ចីដល់ដាច់រដូវកាល។
កីឡាករវ័យ២៣ឆ្នាំរូបនេះបានលេងឱ្យព័រទុយហ្គាល់នៅ World Cup និងស៊ុតបញ្ចូលទីបានមួយគ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៥ដង។
Felix បានទាក់ទាញចំណាប់អារម្មណ៍ពី Arsenal និង Manchester United ប៉ុន្តែត្រូវបានគេយល់ថាពេញចិត្តនឹងការផ្លាស់ប្តូរទៅកាន់ Chelsea ។
Atletico បានធ្វើឱ្យ Felix ក្លាយជាកីឡាករថ្លៃបំផុតទី៥ក្នុងប្រវត្តិសាស្ត្រ នៅពេលដែលពួកគេបានចំណាយប្រាក់១១៣លានផោនសម្រាប់ Benficaកាលឆ្នាំ២០១៩។ យ៉ាងណា Felix មិនបានឈានដល់កម្រិតរំពឹងទុកទេ។
ម្ចាស់ក្លិបតោខៀវ Todd Boehly មានបំណងចង់ជួយក្រុមដែលបានធ្លាក់ទៅលេខ១០ក្នុងក្របខណ្ឌ Premier League ឲ្យប្រសើរឡើង ខណៈក៏មានកីឡាករកំពុងរបួសច្រើនដែរ៕