Lloris ព្យួរស្រោមដៃពីជម្រើសជាតិ
អ្នកចាំទី Hugo Lloris បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិបារាំងក្នុងអាយុ ៣៦ឆ្នាំ។
ការសម្រេចចិត្តរបស់ប្រធានក្រុម Tottenham កើតឡើង៣សប្តាហ៍បន្ទាប់ពីបារាំងត្រូវបានអាហ្សង់ទីនផ្តួលដោយបាល់ប៉េណាល់ទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2022 នៅថ្ងៃទី១៨ ខែធ្នូ។
Lloris បានរួមចំណែកជួយបារាំងលើកពាន World Cup កាលពី៤ឆ្នាំមុននៅពោលក្នុងឆ្នាំ២០១៨។
Lloris បាននិយាយថា “៖ខ្ញុំបានសម្រេចចិត្តព្យួរស្រោមដៃពីជម្រើសជាតិជាមួយនឹងអារម្មណ៍ថា ខ្ញុំបានផ្តល់ឱ្យអ្វីគ្រប់យ៉ាង។”
ដោយឡែក បារាំងស្ថិតក្នុងពូលជាមួយ Gibraltar,ក្រិក, ហូឡង់ និងសាធារណរដ្ឋអៀរឡង់ក្នុងវគ្គជម្រុះ Euro 2024។
Lloris បានបង្ហាញខ្លួនជាក្នុងក្រុមជម្រើសជាតិលើកដំបូងក្នុងវ័យ២១ឆ្នាំក្នុងការប្រកួតមិត្តភាពជាមួយអ៊ុយរុយហ្គាយ ខែវិច្ឆិកា ឆ្នាំ ២០០៨៕