អតីតប្រធានក្លិប AC Milan ទទួលមរណភាព
មហាសេដ្ឋីអ៊ីតាលី លោក Silvio Berlusconi ដែលជាអតីតម្ចាស់ក្លិប AC Milan និងជាអតីតនាយករដ្ឋមន្ត្រីអ៊ីតាលីផងនោះ បានទទួលអនិច្ចកម្មនៅថ្ងៃនេះក្នុងវ័យ៨៦ឆ្នាំដោយរោគាពាធ។
រយៈពេល៣១ឆ្នាំនៃភាពជាម្ចាស់ក្លិប AC Milan របស់លោក Berlusconi បានឈ្នះ២៩ពានរង្វាន់ រាប់តាំងពី Serie A, UEFA Champions League, FIFA Club World Cup, Intercontinental Cup, Coppa Italia, Supercoppa Italiana៕