
Pepe រិះគន់ដែលការប្រកួតរបស់ព័រទុយហ្គាល់មានអាញ្ញាកណ្ដាលអាហ្សង់ទីន
“៖ វាជាការពិតដែលពួកយើងបានរបូតគ្រាប់បាល់ដែលមិននឹកស្មានដល់ ប៉ុន្តែខ្ញុំត្រូវតែនិយាយដូចនេះសម្រាប់អាជ្ញាកណ្តាលអាហ្សង់ទីនក្នុងការ ការប្រកួតព័រទុយហ្គាល់គឺមិនអាចទទួលយកបានទេ។” នេះជាការថ្លែងរបស់ខ្សែការពារព័រទុយហ្គាល់ Pepe ដែលបានលើកឡើងជុំវិញការដាក់អាជ្ញាកណ្ដាលជនជាតិអាហ្សង់ទីនក្នុងការប្រកួតរបស់ពួកគេតទល់ម៉ារ៉ុក។
ក្រុមជម្រើសជាតិព័រទុយហ្គាល់បានចាញ់ម៉ារ៉ុក១ទល់នឹង០ក្នុងវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2022។ ការប្រកួតនោះមានលោក Facundo Tello ជាអាជ្ញាកណ្ដាលជនជាតិអាហ្សង់ទីន។
Pepe និយាយថា ក្រុមអាជ្ញាកណ្តាលអាហ្សង់ទីនជាដើមហេតុក្រុមរបស់គេធ្លាក់ពី FIFA World Cup។
អតីតខ្សែការពារ Real Madrid សង្កត់ធ្ងន់ថា អាជ្ញាកណ្ដាល Tello ចង់ឲ្យព័រទុយហ្គាល់ធ្លាក់ដើម្បីឲ្យអាហ្សង់ទីន និង Messi បានលើកពាន World Cup៕