កក់ក្ដៅ! Manchester UTD ត្រៀមផ្ដល់កិច្ចសន្យាថ្មីដល់ Bruno Fernandes
ក្លឹបបិសាចក្រហម Manchester United ខិតកាន់តែកៀកក្នុងការបន្តកុងត្រាដល់ Player Maker របស់ខ្លួនគឺ Bruno Fernandes លើកិច្ចព្រមព្រៀងដែលកំពុងជជែកនៅដំណាក់កាលចុងក្រោយ។
បន្ទាប់ពីកិច្ចពិភាក្សាបានបើកកាលពីខែកក្កដាឆ្នាំមុនជាមួយ Bruno ដែលអាចសន្និដ្ឋានថាគេនៅបន្តជាមួយ Man UTD តទៅមុខទៀត។
យ៉ាងណាមិញកិច្ចព្រមព្រៀងរយៈពេលវែងថ្មីនេះនឹងត្រូវបញ្ចប់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយ Bruno គេពិតជាសប្បាយចិត្តនៅ Manchester United ។
សូមបញ្ចាក់ថាក្រុមប្រឹក្សាភិបាល Manchester United ចង់ឱ្យBruno បន្តជាកីឡាករសំខាន់សម្រាប់ក្លឹបនាពេលបច្ចុប្បន្ន និងអនាគត ហើយ Brunoត្រូវបានគេចាត់ទុកថាជាកម្លាំងមិនអាចខ្វះបាន ៕
-Monsoon-
ប្រភព- Fabrizio Romano