អ៊ីតាលីអត់បានលេង World Cup ខណៈម៉ាសេដ្វាំងខាងជើងត្រូវបន្តប៉ះព័រទុយហ្គាល់
ក្រុមជើងឯក EURO 2020 អ៊ីតាលី បានខកខានទៅជុំចុងក្រោយ FIFA World Cup ជាលើកទី២ជាប់ៗគ្នា ក្រោយចាញ់ម៉ាសេដ្វាំងខាងជើង ០ទល់នឹង១ ក្នុងវគ្គជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា។
Aleksandar Trajkovski រកបានគ្រាប់បាល់ជ័យជម្នះក្នុងនាទី៩០+២។ ដូច្នេះ អ៊ីតាលីដែលជាបច្ចុប្បន្ននៅលេខ៦ក្នុងតារាង FIFA ត្រូវអង្គុយមើលគេលេងទៀតហើយ។
ព័រទុយហ្គាល់ឯណោះវិញ បានយកឈ្នះតួកគី ៣ទល់នឹង១ ហើយត្រូវប៉ះម៉ាសេដ្វាំងខាងជើង នៅថ្ងៃទី២៩ ខែមីនា ដើម្បីយកកៅអីទៅកាតារ៕