UEFA ព្រមានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ប្រសិនបើហ៊ានដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត Euro 2028
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ព្រមានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ប្រសិនបើហ៊ានដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត UEFA Euro 2028 ។
បើតាមសេចក្តីប្រកាសរបស់ UEFA អោយដឹងថា “គណៈកម្មាធិការប្រតិបត្តិ UEFA នឹងកោះប្រជុំវិសាមញ្ញបន្ថែមទៀត ដើម្បីវាយតម្លៃស្ថានភាពច្បាប់ទៅតាមភាពជាក់ស្តែង និងការសម្រេចចិត្តបន្ថែមចំពោះការប្រកាសចំណាប់អារម្មណ៍របស់រុស្ស៊ីសម្រាប់ធ្វើជាម្ចាស់ផ្ទះUEFA Euro។”
សម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត Euro 2028 ចក្រភពអង់គ្លេស ជាមួយអៀរឡង់ បានដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួម ខណៈតួកគីក៏បានប្រកាសប្រជែងក្នុងការដេញថ្លៃនេះកាលពីថ្ងៃទី២៣ ខែមីនាផងដែរ៕
-Monsoon