លោក Keisuki Honda៖ ការជ្រើសរើសកីឡាករក្មេងៗអោយជាប់ជម្រើសជាតិឈុតធំ ក៏ដោយសារតែលោកចង់សាកល្បងប្រើប្រាស់យុវជនដើម្បីអនាគតរបស់ក្រុមជម្រើសជាតិកម្ពុជា
បន្ទាប់ពីថ្ងៃនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញសមាសភាពកីឡាករឈុតធំជម្រើសជាតិកម្ពុជាទាំង២៤រូបរួចមក ក៏បានធ្វើអោយប្រិយ៍មិត្តគាំទ្រខ្លះពេញចិត្ត និងខ្លះទៀតមិនពេញចិត្ត។
ជាមួយនិងបញ្ហានេះដែរ លោក Keisuki Honda ដែលជាអ្នកចាត់ការទូរទៅក្រុមជម្រើសជាតិកម្ពុជា លោកបានមានប្រសាសន៍តាមវិដេអូដែលបានផ្ញើមកកាន់សហព័ន្ធដើម្បីបកស្រាយនៅមូលហេតុនេះ ដោយលោកបានមានប្រសាសន៍ថា៖ មូលហេតុដែលលោកជ្រើសរើសភាគច្រើនកីឡាករក្មេងៗអោយជាប់ជម្រើសជាតិឈុតធំ សម្រាប់ប្រកួតជម្រុះ FiFa World Cup Qatar 2022 ក៏ដោយសារតែលោកចង់សាកល្បងប្រើប្រាស់យុវជនដើម្បីអនាគតរបស់ក្រុមជម្រើសជាតិកម្ពុជានាពេលខាងមុខ។ ហើយចំពោះកីឡាករដែលមិនត្រូវបានជ្រើសរើសចូលរួមក្នុងក្រុមជម្រើសជាតិសម្រាប់ការប្រកួតនៅប្រទេសបារ៉ែន សូមកុំអាកអន់ចិត្ត ព្រោះអ្នកទាំងនោះនឹងមានឳកាសនៅពេលក្រោយទៀតដរាបណាអ្នកនៅតែបន្តខិតខំប្រឹងប្រែង។ ហើយការប្រមូលផ្តុំលើកនេះ យើងនឹងព្យាយាមផ្តល់ឳកាសដល់កីឡាករអោយបានច្រើនរូបតាមដែលអាចធ្វើបាន ដូច្នេះសូមចាំមើលសកម្មភាពកីឡាករទាំងនោះ ហើយយើងនឹងព្យាយាមអោយអស់ពីសមត្ថភាព ព្រោះបងប្អូនប្រាកដជាដឹងថាគូប្រកួតយើងគឺសុទ្ធតែជាក្រុមដែលខ្លាំងៗ ប៉ុន្តែយើងនិងលេងបែបយើង។
សូមបញ្ជាក់ថា ម្រើសជាតិកម្ពុជានិងចូលរួមធ្វើការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នៅទឹកដីកណ្ដាលប្រទេសបារ៉ែន។
បារ៉ែន v កម្ពុជា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១
អ៊ីរ៉ាក់ v កម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១
កម្ពុជា v អ៊ីរ៉ង់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ៕