PSG ចង់លក់ Mbappe ឆាប់ៗ ក្រោយគេបដិសេធកុងត្រាថ្មី
សារព័ត៌មាន BBC រាយការណ៍ថា Paris Saint Germain ត្រៀមលក់ Kylian Mbappe អំឡុងទីផ្សារដោះដូរកីឡាករនេះហើយ។ កិច្ចសន្យារបស់គេនៅកីឡដ្ឋាន Parc de Prince នឹងអស់សុពលភាពរដូវកាលក្រោយ ដូច្នេះប្រសិនបើមិនរួសរាន់លក់ អាចនឹងបាត់បង់ដោយឥតគិតថ្លៃ។
ប្រភពដដែលបង្ហើបថា ក្រោយការចរចាច្រើនខែមក Mbappe ប្រាប់ PSG ថា គេនឹងមិនបន្តកិច្ចសន្យាថ្មីទេ។
Mbappe បានចូលរួមជាមួយ Paris Saint Germain ក្នុងឆ្នាំ២០១៧ និងបានក្លាយជាកីឡាកររកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេប្រចាំក្លិបនេះ ដោយមាន២១២គ្រាប់។
Real Madrid ជាក្រុមតាមខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះយូរមកហើយ ហើយការចាកចេញរបស់ Karim Benzema អាចជាសញ្ញានៃការផ្ទេរ Mbappe ផងដែរ៕