Bordeaux មិនបានឡើងទៅ Ligue 1 វិញដោយសារទង្វើអ្នកទស្សនា
Bordeaux នឹងមិនត្រូវបានដំឡើងពី Ligue 2 បន្ទាប់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់បារាំងបានផ្តល់ឱ្យពួកគេនូវបរាជ័យស្វ័យប្រវត្តិតទល់ក្រុម Rodez ។
ការប្រកួតនៅថ្ងៃទី០២ ខែមិថុនាត្រូវបានលុបចោល នៅពេលដែលកីឡាករLucas Buades របស់ Rodez ត្រូវបានរុញច្រានដោយទស្សនិកជនដែលបានសំរុកចូលទីលានរហូតសន្លប់។
ការសម្រេចចិត្តរបស់ LFP មានន័យថា Bordeaux បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។
Bordeaux បាននិយាយថា ពួកគេគ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះទៅគណៈកម្មាធិការអូឡាំពិកបារាំង។
ពួកគេក៏ត្រូវបានកាត់មួយពិន្ទុសម្រាប់រដូវកាលក្រោយ និងបានបញ្ជាឱ្យបិទកន្លែងអង្គុយនៅភាគខាងត្បូងរបស់ពួកគេសម្រាប់ការប្រកួតចំនួន៤លើក៕