
Puyol និង Suarez គាំទ្រ Messi រឿងចង់ដើរចេញពី Barca
Carles Puyol អតីតប្រធានក្រុម Barcelona បានបង្ហាញការគាំទ្រចំពោះ Lionel Messi ពេលមានព័ត៌មានថា តារាឆ្នើមអាហ្សង់ទីនរូបនេះចង់និយាយលាកីឡដ្ឋាន Camp Nou។
Puyol បានបង្ហោះសារលើទំព័រផ្ទាល់ខ្លួនថា: “Respeto y admiración, Leo! Todo mi apoyo, amigo” (បកប្រែថា ខ្ញុំតែងតែគោរពនិងកោតសរសើរអ្នក។ បងតែងតែគាំទ្រសំលាញ់)។
សំណេះនេះបានទាក់ទាញចំណាប់អារម្មណ៍ និងប្រតិកម្មពីអ្នកគាំទ្រយ៉ាងឆាប់រហ័សជាមួយនឹងការចូលចិត្ត (Likes) ជិត២៦ម៉ឺនាក់ និងមតិយោបល់ (Comments) ជិត៩ម៉ឺនដង។ ខ្សែប្រយុទ្ធ Luis Suarez ក៏បានគាំទ្រដល់ទស្សនៈរបស់ Puyol ។
អតីតប្រធានក្រុមរូបនេះបញ្ចេញទស្សនៈខាងលើមិនយូរប៉ុន្មានបន្ទាប់ពីព័ត៌មានដែលថា Messi បានស្នើសុំចាកចេញពី Barca។ យោងទៅតាមអ្នកសារព័ត៌មាន Fabrizio Romano បានឲ្យដឹងថា Messi បានផ្ញើទូរសារទៅថ្នាក់ដឹកនាំដើម្បីទាមទារឲ្យមានការអនុវត្តប្រការពិសេសមួយក្នុងកិច្ចសន្យា។
បើតាមកុងត្រាវាងភាគីទាំងពីរ Barca អនុញ្ញាត Messi ចាកចេញក្នុងទម្រង់នៃការផ្ទេរដោយគ្មានតម្លៃខ្លួនអំឡុងទីផ្សារដូវក្តៅនីមួយៗ។ នៅពេលនោះក្រុមដែលបានជ្រើសរើស Messi មិនចាំបាច់បង់ប្រាក់ចំនួនផ្តាច់កិច្ចសន្យារហូតដល់៧០០លានអឺរ៉ូទេ។
ប្រភពជាច្រើនជឿជាក់ថា Barca នឹងបើកកិច្ចប្រជុំជាមួយ Messi ឆាប់ៗនេះដើម្បីបញ្ចុះបញ្ចូលនៅលេងបន្ត។ អ្នកចាត់ការថ្មីលោក Ronald Koeman ក៏មិនចង់ឲ្យតារាឆ្នើមរបស់ក្រុមចាកចេញដែរ៕