លោក Carlo Ancelotti វិភាគថាការចាញ់នៅជើងទី១ គឺជាការជម្រុញទៅវិញទេនៅជើងទី២
លោក Carlo Ancelotti បានវិភាគការបរាជ័យជើងទី១របស់ Real Madrid នៅទឹកដី Etihad របស់ Manchester City ថា នឹងកា្លយជាកម្លាំងលើកទឹកចិត្តអ្នកគាំទ្រឱ្យសម្រុកទៅកីឡដ្ឋាន Santiago Bernabeu ដើម្បីគាំទ្រការប្រកួតនៅជើងទី២។
ក្នុងនោះគ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៦២ឆ្នាំរូបនេះ បានថ្លែងយ៉ាងដូច្នេះថា “យើងត្រូវតែត្រៀមខ្លួនជាស្រេច។ យើងនឹងប្រយុទ្ធសម្រាប់រាត្រីដ៏អស្ចារ្យមួយផ្សេងទៀត។ យើងធ្វើបានល្អនៅជើងទី១ ដោយអាចបង្កើតឱកាសរកគ្រាប់បានច្រើន។ សម្រាប់ជើងទី២ យើងត្រូវលេងការពារឱ្យល្អជាងនេះ។ ហើយនោះគឺជារឿងដ៏សំខាន់។”
គួរបញ្ជាក់ផងដែរថា ក្រុមទាំងពីរនឹងត្រូវជួបគ្នានៅជើងទី២ នៅកីឡដ្ឋាន Santiago Bernabeu សប្តាហ៍ក្រោយ ដើម្បីដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាល២០២១-២២នេះ។ ប្រវត្តិជួបគ្នាកន្លងមក Real Madrid ម្ចាស់ជើងឯក១១សម័យ ធ្លាប់ទម្លាក់ Man City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តងមកហើយនៅរដូវកាល ២០១៥-១៦ តែនៅរដូវកាល ២០១៩-២០ Man City ទម្លាក់ Real Madrid វិញនៅក្នុងវគ្គ១៦ក្រុមចុងក្រោយ៕
-The Nightmare