Gerrard ព្រមព្រៀងទៅធ្វើគ្រូបង្គោលក្រុមមួយនៅអារ៉ាប៊ីសាអ៊ូឌីត
វីរបុរសរបស់ Liverpool លោក Steven Gerrard ត្រូវបានគេនិយាយថាបានទទួលយកការអញ្ជើញឱ្យដឹកនាំ Al Ettifaq ដែលជាក្រុមកំពុងលេងនៅក្នុងការប្រកួតជើងឯកជាតិអារ៉ាប៊ីសាអូឌីត (Saudi Pro League – SPL) ។
នារសៀលថ្ងៃទី ១២ ខែមិថុនា ទំព័រផ្លូវការរបស់ Al Ettifaq បានបង្ហោះរូបថតរបស់លោក Steven Gerrard មកដល់ទីក្រុង Dammam (ប្រទេសអារ៉ាប៊ីសាអូឌីត) ដើម្បីបំពេញនីតិវិធីចុងក្រោយ។ ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបបានបង្ហើបថា Steven Gerrard នឹងចុះកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយ Al Ettifaq ។
ប្រាក់បៀវត្សរ៍ជាក់លាក់របស់អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសនៅអារ៉ាប៊ីសាអូឌីតមិនត្រូវបានបង្ហាញទេ ប៉ុន្តែនឹងមិនតិចជាង១៥លានផោន/ឆ្នាំ ដែលជាប្រាក់ចំណូលខ្ពស់បំផុត។
Al Ettifaq គឺជាក្រុមដែលមានកម្រិតមធ្យមក្នុងការប្រកួតជើងឯកជាតិអារ៉ាប៊ីសាអូឌីត។ នៅ SPL 2022/23 ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ ។ ក្រុម Al Ettifaq ក៏មិនមានតារាឆ្នើមមកពីអឺរ៉ុបដែរ៕