Real Madrid ទិញបានអ្នកចាំទី Thibaut Courtois ពី Chelsea តម្លៃ៣៥លានអឺរ៉ូ
Real Madrid ទិញបានអ្នកចាំទី Thibaut Courtois ពី Chelsea តម្លៃ៣៥លានអឺរ៉ូ។ ខណៈប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា ក្រុមរហស្សនាមអធិរាជសនឹងងបង់ប្រាក់ ៣៥លានអ៊ឺរ៉ូដំបូងសម្រាប់ Courtois ដែលត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៦ឆ្នាំ។
Real Madrid ក្នុងការផ្ទេរ Thibaut Courtois តាមលក្ខខណ្ឌផ្ទាល់ខ្លួននិងត្រៀមពិនិត្យសុខភាព។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ Mateo Kovacic នឹងចូលរួមជាមួយក្រុមតោខៀវ Chelsea នៅលើកិច្ចសន្យាខ្ចីរយៈពេលវែងផងដែរ។
កីឡាករវ័យ២៦ឆ្នាំ លេងបាន១៥៤ដងឱ្យ Chelsea ក្រោយពីបានមកដល់ទឹកដី Stamford Bridge ក្នុងឆ្នាំ ២០១១ ដោយរក្សាសំណាញ់ទីបាន៥៨ដងផងដែរ។