Leeds ចាប់អារម្មណ៍ទិញយកខ្សែបម្រើស្លាបរបស់ក្រុម Rangers
(BC-99)
Ryan Kent ត្រូវបានណែនាំឱ្យទៅចូលរួមជាមួយក្រុម Leeds United របស់ក្របខណ្ឌកំពូល Premier League ដោយមានការអះអាងថាក្លិបមួយនេះនឹងធ្វើកំណែប្រែដ៏ធំមួយនៅរដូវកាលក្រោយ។
បើតាមដំណឹងនេះគេអាចនិយាយបានថាអតីតខ្សែបម្រើស្លាបរបស់ Liverpool រូបនេះទំនងខ្លាំងណាស់ថានឹងការវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញដោយចូលរួមជាមួយក្រុម Leeds ។ ប៉ុន្តែលទ្ធផលយកឈ្នះលើក្រុម Celtic ដែលជាគូប្រជែងដ៏ធំនៅស្កុតឡែនកាលពីថ្ងៃអាទិត្យកន្លងទៅបានធ្វើឱ្យ Kent និយាយផ្ទុយពីសារព័ត៌មានខាងលើថា Rangers នៅតែជាទីកន្លែងដែលគេចង់សាងអនាគតជាពិសេសគេមានចិត្តស្រឡាញ់ទឹកដី Ibrox ជាខ្លាំង។
Kent បានប្រាប់ទូរទស្សន៍ Sky Sports ថា៖“វាពិតជាល្អណាស់ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹបបាល់ទាត់ផ្សេងទៀតដែលជាក្លឹបធំៗ ប៉ុន្តែអ្នកត្រូវតែយល់ពីកាតព្វកិច្ចដែលខ្ញុំត្រូវតបស្នងដល់ Rangers ជាពិសេគឺជាឱកាសលេងនៅក្របខ័ណ្ឌ Champions League “។
គួរបញ្ជាក់ថាក្លិប Rangers បានក្លាយជាក្រុមជើងឯក Scottish Premiership នៅរដូវកាលនេះនឹងបានក្លាយជាក្រុមដែលមានឈ្មោះទៅប្រកួតប្រជែងពានរង្វាន់ក្របខណ្ឌ UEFA Champions League នៅរដូវកាលបន្ទាប់ផងដែរ។