Man Utd រៀបគម្រោងដ៏ភ្ញាក់ផ្អើលដើម្បីទិញ Ivan Toney
ដោយ (BC-99)
មកដល់ពេលនេះ Manchester United ប្រហែលជាមិនខ្វះលុយនិងមិនញញើតក្នុងការទិញកីឡាករទៀតឡើយ តែសំខាន់នៅត្រង់ថាសមីកីឡាករដែលក្រុមនេះចង់បាន យល់ព្រមមកចូលរួមជាមួយក្លឹបមួយនេះដែរឬអត់?
ក្រោយពីជោគជ័យក្នុងការនាំយក Rasmus Hojland មកកាន់ទឹកដី Old Trafford បានសម្រេចកាលពីដើមរដូវកាលនេះរួចមក ក្រុមបិសាចក្រហម Manchester United ដែលដឹកនាំដោយលោក Erik Ten Hag ត្រូវបានគេកត់សម្គាល់ឃើញថាកំពុងតែលូកដៃប្រជែងក្រុមកាំភ្លើងធំ Arsenal នៅក្នុងការទិញសន្លឹកអាត់របស់ក្រុម Brentford Ivan Toney ។
ឋិតនៅក្រោមការគ្រប់គ្រងដោយម្ចាស់ភាគហ៊ុនថ្មីគឺមហាសេដ្ឋី Jim Ratcliffe ដែលមានបំណងធ្វើឲ្យក្រុម Man Utd ត្រឡប់មកកាន់ភាពខ្លាំងជាថ្មីលោកបានកំណត់គោលដៅអភិវឌ្ឍន៍ក្លឹបជាច្រើនចំនុចដែលក្នុងនោះគោលដៅចម្បងគឺជាការប្រជែងយកកីឡាករល្អៗរបស់ក្លឹបនានានិងតម្លើងកីឡាករថ្នាលមកជួយជ្រោមជ្រែងក្លឹប។
Ivan Toney ដែលឋិតក្នុងវ័យ 28 ឆ្នាំគឺជាកីឡាករដែលលោក Mikel Arteta គ្រូបង្វឹក Arsenal ចង់បានអស់រយៈពេល 2 រដូវកាលមកហើយតែលោកពុំដែលជោគជ័យក្នុងការយកស្នាមហត្ថលេខាពីខ្សែប្រយុទ្ធជម្រើសជាតិ អង់គ្លេស រូបនេះឡើយ។ ដោយឡែកក្រុមតោខៀវ Chelsea ឯណោះវិញក៏ហាក់ដូចជាបង្ហាញចំណាប់អារម្មណ៍លើ Toney ដូចគ្នា។