មកដឹងប្រាក់ឈ្នួលលោក Troussier ពេលនៅជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម
ដូចបានដឹងហើយថា លោក Philippe Troussier ត្រូបានប្រកាសចែកផ្លូវនៅរាត្រីថ្ងៃអង្គារ ទី២៦ ខែមីនា បន្ទាប់ពីចាញ់ឥណ្ឌូនេស៊ី ០ទល់នឹង៣ នៃវគ្គជម្រុះ FIFA World Cup 2026 ដំណាក់កាលទី២។
បុរសជនជាតិបារាំងខាងលើត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម កាលខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានសុពលភាពដល់ខែកក្កដា ឆ្នាំ២០២៦ ទទួលបានប្រាក់ឈ្នួល៦ម៉ឺនដុល្លារក្នុងមួយខែ។
បុរសជនជាតិបារាំងខាងលើត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម កាលខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានសុពលភាពដល់ខែកក្កដា ឆ្នាំ២០២៦៕