Cambodian Premier League បញ្ចប់ជុំទី១ រដូវកាល២០២២ថ្ងៃនេះ
ការប្រកួតបាល់ទាត់ដណ្ដើមជើងឯក Cambodian Premier League ឈានចូលដល់សប្ដាហ៍ទី០៧ នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២ នេះហើយ ដែលជាសប្ដាហ៍ចុងក្រោយសម្រាប់ជើងទី១។
ក្នុងចំណោម៤គូថ្ងៃនេះ មានតែ១គូប៉ុណ្ណោះធ្វើឡើងនៅម៉ោង៣និង៤៥នាទីរសៀល គឺអង្គរថាយហ្គឺរ ទទួលណាហ្គាវើលដ៍។ ចំណែក៣គូទៀតនៅម៉ោង៦និង៣០នាទីល្ងាច គឺកងយោធពលខេមរភូមិន្ទទទួលគិរីវង់សុខសែនជ័យ, វិសាខាស្វាគមន៍ព្រះខ័នរាជស្វាយរៀង និងបឹងកេតទៅផ្ទះភ្នំពេញក្រោន។
គិតត្រឹមសប្ដាហ៍ទី០៦ ព្រះខ័នរាជស្វាយរៀងជាក្រុមនៅកំពូលតារាង ដោយមាន១៦ពិន្ទុ និងមិនទាន់ចាញ់នៅឡើយទេ៕