បញ្ជីចុងក្រោយ U23 កម្ពុជាទំនងចេញនៅដើមសប្ដាហ៍ក្រោយ
ការប្រកួតបាល់ទាត់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នៅប្រទេសវៀតណាម នឹងចាប់ផ្ដើមពីថ្ងៃទី០៦ ខែឧសភា តទៅ។
សម្រាប់លីគកំពូលកម្ពុជា និងលីគទី២ នឹងសម្រាកចាប់ពីដើមសប្ដាហ៍ក្រោយតទៅ។ ទន្ទឹមនឹងការសម្រាកនេះដែរ បញ្ជី U23 ជម្រើសជាតិកម្ពុជាក៏ទំនងត្រូវបានប្រកាសឡើងនៅដើមសប្ដាហ៍ក្រោយដែរដើម្បីប្រមូលផ្ដុំកីឡាករហ្វឹកហាត់ត្រៀមទៅស៊ីហ្គេម។
កីឡាករចំនួន២០នាក់ ដែលក្នុងនោះមានអ្នកចាំទី២នាក់នឹងតំណាងកម្ពុជាចេញទៅស្វែងរកមេដាយ។ មានលេចឮដំណឹងថា ឆ្នាំនេះមិនមានជ្រើសរើសកីឡាករលើសអាយុទេ ក្នុងគោលបំណងត្រៀមស៊ីហ្គេម២០២៣ នៅកម្ពុជា។
គួរបញ្ជាក់ថា U23 កម្ពុជា នៅពូល B ដែលមានថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។ កម្ពុជាដែលបានលេខ៤ ឆ្នាំ២០១៩ នៅហ្វីលីពីនបើកឆាកតទល់ឡាវ ថ្ងៃទី០៩ ខែឧសភា៕