ខ្សែប្រយុទ្ធនារីវៀតណាមចង់ឈ្នះស្បែកជើងមាសស៊ីហ្គេមនៅកម្ពុជា
Huynh Nhu មានគោលបំណងការពារមេដាយមាស និងឈ្នះពានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេពេលចូលរួមជាមួយក្រុមនារីវៀតណាម ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
Huynh Nhu មិនដែលបានស្បែកជើងមាសស៊ីហ្គេមក្នុងបទពិសោធ៤លើកមក។ នាងបានស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឆ្នាំ២០១៣ បីលើកក្នុងឆ្នាំ២០១៧ ពីរគ្រាប់នៅឆ្នាំ២០១៩ និង២គ្រាប់ក្នុងឆ្នាំ២០២១។
“លើកនេះខ្ញុំចង់បន្ថែមការប្រមូលសមិទ្ធផលដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅស៊ីហ្គេម។” នេះជាការបញ្ជាក់របស់ Hyun។
រដូវកាលនេះ Huynh Nhu បានបង្ហាញភាពលេចធ្លោពេលលេងឱ្យក្រុម Lank នៅប្រទេសព័រទុយហ្គាល់ រកបាន៧គ្រាប់ និង assist ២ដងក្នុង២២ប្រកួត។ នេះជា Top Scorer ក្នុងក្រុមនារីវៀតណាម៕