Lukaku មិនចង់វិលទៅ Chelsea
Romelu Lukaku មិនត្រឡប់ទៅចូលរួម Chelsea ដូចការគ្រោងទុកនៅថ្ងៃពុធ ទី១២ ខែកក្កដា នេះទេ។ ខ្សែប្រយុទ្ធរូបនេះចង់ពន្យារពេលចាកចេញពីក្លិប មានមូលដ្ឋាននៅភាគខាងលិចក្រុងឡុងដ៍។ ក្រុមតោខៀវក៏យល់ស្របជាមួយ Lukaku ដែរ ហើយគេគ្រោងនឹងត្រលប់ចូលក្រុមវិញនៅដើមសប្តាហ៍ក្រោយ។
Lukaku មានបំណងចង់នៅជាមួយ Inter យូរមកហើយ ប៉ុន្តែក្លិបនៅ Serie A មិនអាចផ្តល់សំណើសមស្របបានទេ។ ក្រុមរបស់គ្រូបង្គោល Simone Inzaghi ចង់ខ្ចីខ្សែប្រយុទ្ធបែលហ្ស៊ិកជាមួយនឹងជម្រើសទិញផ្តាច់នៅរដូវក្តៅក្រោយ ប៉ុន្តែ Chelsea ចង់លក់ Lukaku ចង់លក់ផ្ដាច់ក្នុងតម្លៃ៤០លានអឺរ៉ូនៅពេលនេះ។
តោខៀវបានចំណាយប្រាក់១១៣លានអឺរ៉ូយក Lukaku ពី Inter ក្នុងរដូវកាល២០២១/២០២២ រូបគេរួមចំណែកលើកឈ្នះជើងឯក Serie A ។
មិនត្រឹមតែ Inter ទេ Juventus និង AC Milan ក៏ចាប់អារម្មណ៍លើ Lukaku ដែរ។ ទោះបីជាយ៉ាងណាមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ។ លើសពីនេះ ក្លិបមួយចំនួននៅអារ៉ាប៊ីសាអូឌីត ក៏បានត្រៀមរៀបចំកម្រាលព្រំក្រហម ដើម្បីស្វាគមន៍អតីតតារា Man UTD ប៉ុន្តែគេបដិសេធ ដោយសារតែតែចង់លេងនៅក្របខណ្ឌកំពូលអឺរ៉ុប៕