
Lyon ប្រកាសគ្រូថ្មី ក្រោយចែកផ្លូវពី Blanc
Lyon បានតែងតាំងអតីតខ្សែការពារអ៊ីតាលី Fabio Grosso ជាគ្រូបង្គោល។
កីឡាករវ័យ៤៥ឆ្នាំជំនួសអតីតខ្សែការពារកណ្តាលបារាំង La1urent Blanc ដែលត្រូវបានដកចេញកាលពីថ្ងៃចន្ទ ខណៈក្លិប Ligue 1 របស់បារាំង។
Grosso នឹងមានវត្តមានក្នុងការប្រកួតក្នុងផ្ទះរបស់ Lyon ទល់នឹង Le Havre នៅថ្ងៃអាទិត្យ មុនពេលចាប់ផ្តើមតួនាទីជាផ្លូវការនៅថ្ងៃចន្ទ។
Grosso លេងឱ្យ Lyon ចន្លោះឆ្នាំ ២០០៧ និង២០០៩ ហើយធ្លាប់បានជាគ្រូបង្គោល Bari, Hellas Verona និង Brescia នៅប្រទេសអ៊ីតាលី មុនទៅកាន់ Sion ក្នុងប្រទេសស្វីស។
លោកបានត្រលប់ទៅប្រទេសកំណើតវិញដោយកាន់ការងារនៅ Frosinone ក្នុងខែមីនាឆ្នាំ ២០២១ និងបានចាកចេញក្រោយចប់កិច្ចសន្យារដូវកាលមុន៕