
ក្រុមជ័យវរ្ម័នទី៧ឈរកំពូលតារាងជើងឯកវិទ្យាល័យក្រោយចប់៣ប្រកួត
ក្រោយចប់៣សប្ដាហ៍នៃពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាល២០២៣ ក្រុមចំណូលថ្មីវិទ្យាល័យជ័យវរ្ម័នទី៧ កំពុងឈរកំពូលតារាងជាមួយនឹងកំណត់ត្រា១០០ភាគរយ។
ក្នុងការប្រកួតសប្ដាហ៍ទី៣ថ្មីៗនេះ ក្រុមមានមូលដ្ឋាននៅស្រុកកៀនស្វាយ ខេត្តកណ្ដាលបានយកឈ្នះក្រុមឫស្សីកែវ ២ទល់នឹង៤។
ចំណែកក្រុមជើងឯករងឆ្នាំចាស់ ឥន្ទ្រទេវី បានរបូតអស់២ពិន្ទុ ដោយបានត្រឹមស្មើក្រុមកោះដាច់០ទល់នឹង០។
ដោយឡែក វេស្ទឡាញនៅតែមិនទាន់មានពិន្ទុរាប់នៅឡើយទេ៕