កូឡុំប៊ី និងឈីលី មិនបានលេង World Cup 2022
ក្រុមបាល់ទាត់ជ្រើសជាតិកូឡុំប៊ី និងឈីលី បានធ្លាក់ពីវគ្គជម្រុះ FIFA World Cup 2022 ដូច្នេះក្រុមទាំង២មិនមានវត្តមានក្នុងជុំចុងក្រោយនៅប្រទេសកាតារទេ។
ក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះប្រចាំទ្វីបអាមេរិកខាងត្បូង ក្រុមទាំង២ត្រូវការជ័យជម្នះយ៉ាងចាំបាច់។ ផ្ទុយទៅវិញ ឈីលីបានចាញ់អ៊ុយរុយហ្គាយ ០ទល់នឹង២ ដែលរកបានដោយ Luis Suarez និង Federico Valverde។ នេះជាការចាញ់៤ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយ។
ទន្ទឹមនឹងនេះ កូឡុំប៊ី នៅតែមិនអាចទៅជុំចុងក្រោយ ទោះឈ្នះវេណេហ្ស៊ុយអេឡា ១ទល់នឹង០ ដែលទាត់ប៉េណាល់ទីដោយ James Rodriguez។ មិនអាចជាប់ ដោយសារតែកៅអី Play-Off បានទៅលើប៉េរូ ដែលឈ្នះប៉ារ៉ាហ្គាយ២ទល់នឹង០។
ដូច្នេះ ប្រេស៊ីល, អាហ្សង់ទីន, អ៊ុយរុយហ្គាយ, និងអេក្វាឌ័រ ឡើងទៅជុំចុងក្រោយ ខណៈប៉េរូត្រូវ play-off តទល់ក្រុមមកពីអូសេអានី៕