Lingard ធ្វើពិធីលាមិត្តរួមក្រុម West Ham តែមិនបិទផ្លូវក្នុងការចចារទិញផ្តាច់ពី Man Utd
(BC-99)
Jesse Lingard បានធ្វើការលាគ្នាទៅកាន់មិត្តរួមក្រុម West Ham នៅលើបណ្តាញសង្គមប៉ុន្តែមិនបានបិទទ្វារនូវការវិលត្រឡប់មកកាន់ក្រុមញញួរយក្សវិញឡើយ។
ចាប់តាំងពីបានខ្ចីជើងពីក្រុមបិសាចក្រហម Manchester United កាលពីខែមករាមកកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានបង្ហាញនូវការរីកចម្រើនរបស់ខ្លួនដោយរកបាន ៩ គ្រាប់និងជួយឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៥ គ្រាប់ថែមទៀតក្នុងការបង្ហាញខ្លួន ១៦ ប្រកួតនៅ Premier League ហើយក៏បានជួយឱ្យដែលដឹកនាំដោយលោក Moyes មានកៅអីលេងនៅពានរង្វាន់ UEL នារដូវកាលក្រោយដែរ។
Lingard បានសរសេរនៅលើបណ្តាញសង្គមថា៖“ខ្ញុំមានអារម្មណ៍ថាមានសំណាងណាស់ដែលអាចចូលរួមជាមួយក្លិបដែលមានបរិយាកាសល្អនិងការស្វាគមន៍បែបនេះអ្នករាល់គ្នាដែលមានទំនាក់ទំនងជាមួយក្លឹបបានបង្ហាញខ្ញុំថាក្លឹបនេះពិសេសប៉ុណ្ណា។ដូច្នេះសូមថ្លែងអំណរគុណដល់មិត្តរួមក្រុម គ្រូបង្វឹក ព្រមទាំងក្រុមការងារដែលបានជួយខ្ញុំមានការស្វែងយល់ពីខ្លួនឯង។ ក៏ដូចជាសូមអរគុណដល់អ្នកគាំទ្រដែលបានគាំទ្រខ្ញុំចាប់ពីវិនាទីដែលខ្ញុំបានមកដល់។ វាពិតជាអស្ចារ្យណាស់ដែលខ្ញុំអាចលេងនៅមុខអ្នកនៅថ្ងៃចុងក្រោយ!”។
គួរបញ្ជាក់ថា Jesse Lingard នឹងត្រូវត្រឡប់មកកាន់ទឹកដី Old Trafford វីញក្នុងពេលឆាប់ៗនេះ តែការបន្តរស់នៅជាមួយ Manchester United បន្តទៀតឬយ់ាងណានុះមិនទាន់ត្រូវបានរូបគេកំណត់នៅឡើយទេ។ យ៉ាងណាម៉ិញកីឡាករសញ្ជាតិ អង់គ្លេស រូបនេះនៅតែទន្ទឹងចាំប្រសិនបើ West Ham ចង់បានរូបគេទៅកាន់ទឹកដី London Stadium ជាអចិន្ត្រៃយ៍។