
PSG ចាញ់ Nice ផ្ដល់បរាជ័យលើកដំបូងនៅ Ligue 1 ដល់ Enrique
លោក Luis Enrique បានរងបរាជ័យលើកដំបូងក្នុងនាមជាគ្រូបង្គោល Paris Saint Germain នៅ Ligue 1 ក្រោយចាញ់ Nice ២ទល់នឹង៣ក្នុងការប្រកួតនៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
ប្រធានក្រុម Kylian Mbappe បានរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងសម្រាប់ម្ចាស់ផ្ទះ PSG តែយ៉ាងណា មិនអាចគេចផុតពីការរបូត៣ពិន្ទុលើដីខ្លួនឯងបានឡើយ។ ដោយឡែក នេះជាគ្រាប់បាល់ទី៧របស់ Mbappe ក្នុងចំណោម៤ប្រកួតរដូវកាលថ្មី។
ជ័យជម្នះបានរុញ Nice ដែលមានគ្រូបង្គោល Francesco Farioli វ័យ៣៤ឆ្នាំទៅកាន់លេខ២ មាន៩ពិន្ទុពី៥ប្រកួត លើក្រុមលេខ៣ PSG មួយពិន្ទុ៕