ប្រវត្តិខ្លះៗពីលោក គីម ភក្ដី
លោក គីម ភក្ដី ជាអតីតកីឡាករក្រុមទ័ពជើងទឹក និងធ្លាប់ជាគ្រូបង្វឹកក្រុមឆ្លាមសមុទ្រអំឡុងឆ្នាំ២០១០ ២០១១។
ចុងឆ្នាំ២០១៣ដល់២០ចុង២០១៨ លោក បានធ្វើជាមន្ត្រីបច្ចេកទេសនៅសាលាបាល់ទាត់ជាតិបាទី ដែលពេលនោះលោកបានរួមចំណែកបណ្ដុះធនធានកីឡាករល្អៗជាច្រើន ដូចជា ហ៊ុល គឹមហ៊ុយ សៀង ចន្ធា ទេស សម្បត្តិ និងយុវជនជាច្រើនទៀត។
ជាក់ស្ដែង កាលឆ្នាំ២០១៦ ក្រុម U16 កម្ពុជាបានលេខ៤ បាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំអាស៊ីអាគ្នេយ៍ AFF U16 Championship។
ដើមឆ្នាំ២០១៩ លោកបានចូលរួមជាមួយបឹងកេត ទទួលបន្ទុកជានាយកផ្នែកអភិវឌ្ឍន៍បាល់ទាត់។
ពាក់កណ្ដាលឆ្នាំ២០២០ ក្រោយការចាកចេញពីគ្រូបង្គោលជនជាតិថៃ Apisit Im Amphai បឹងកេត បានតែងតាំងលោក គីម ភក្ដី ជាគ្រូបង្គោលបណ្ដោះអាសន្ន និងបានឈ្នះជើងឯកលីគកំពូលឆ្នាំដដែល។
ដើមរដូវកាល២០២២ លោកនៅអាចដឹកនាំក្រុមបាន តែចប់ជុំទី១ លោកបានធ្លាក់ខ្លួនឈឺ ដែលតាមដឹងមកថា ជាជំងឺក្រពះធ្ងន់ធរ រហូតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅវៀតណាមទៀត។ ក្រោយមក លោកក៏ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញវិញ។ ប៉ុន្មានចុងក្រោយនេះ ដោយស្ថិតក្នុងស្ថានភាពអស់សង្ឃឹម លោកត្រូវបានក្រុមគ្រួសារបញ្ជូនត្រលប់ទៅផ្ទះវិញ មុនលោកចែកឋាននៅព្រឹកម៉ោង៩និង១០នាទី ថ្ងៃសៅរ៍ ទី១០ ខែកញ្ញា នេះ៕