UEFA បានបើកការស៊ើបអង្កេតលើការអបអរគ្រាប់បាល់បញ្ចូលទីរបស់ Marko Arnautovic
UEFA បានបើកការស៊ើបអង្កេតលើការអបអរគ្រាប់បាល់បញ្ចូលទីរបស់ Marko Arnautovic អំឡុងពេលដែលប្រទេស អូទ្រីសទទួលបានជ័យជម្នះលើប្រទេស North Macedonia កាលពីថ្ងៃអាទិត្យកន្លងទៅ។
ជាមួយគ្នានោះ សហព័ន្ធកីឡាបាល់ទាត់ប្រទេស North Macedonia បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានដាក់សំណើទៅ UEFA ដើម្បីដាក់ទណ្ឌកម្មលើ Arnautovic ចំពោះការផ្ទុះកំហឹងជាតិនិយមបន្ទាប់ពីគាត់បានស៊ុតបាល់បញ្ចូលទីអំឡុងការប្រកួត។
ដោយឡែក Arnautovic បានបដិសេធថាមិនបានប្រើភាសាប្រកាន់ជាតិសាសន៍នៅក្នុងការប្រកួតនោះទេ ប៉ុន្តែបានសុំទោសចំពោះការអបអរសាទររបស់គេនៅលើ Instagram របស់ខ្លួន។